អាជ្ញាធរសុខាភិបាលថៃទទួលស្គាល់ថា ស្ថានភាពឆ្លងរាតត្បាត Covid-19 បច្ចុប្បន្ននេះកាន់តែធ្ងន់ធ្ងរមិនធ្លាប់មាន
ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 របស់ប្រទេសថៃ CCSA នៅថ្ងៃចន្ទនេះទទួលស្គាល់ថា ស្ថានភាពឆ្លងរាតត្បាតនៃវីរុសនេះនៅទូទាំងប្រទេសគឺធ្ងន់ធ្ងរជាងរលកទី១កាលពីដើមឆ្នាំនេះទៅទៀត នេះបើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ Covid-19 (CCSA) លោកវេជ្ជបណ្ឌិត តាវីសិប វីសានុយ៉ូធិន បាននិយាយថា ចំនួនអ្នកឆ្លងក្នុងសហគមន៍បានហក់ឡើងលើសមួយពាន់នាក់ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយលោកថែមទាំងប្រកាសថា ការរាតត្បាតពេលនេះ គឺធ្ងន់ធ្ងរខ្លាំងជាងរលករាតត្បាតលើកទី១ ដែលផ្ទុះឡើងកាលពីដើមឆ្នាំទៅទៀត ។
រហូតមកទល់នឹងពេលនេះ ការរាតត្បាតចេញពីផ្សារលក់គ្រឿងសមុទ្រនៅខេត្ត សាមុតសាខន បានរីករាលដាលដល់ចំនួន៣៨ខេត្ត/ក្រុងហើយនៅទូទាំងប្រទេសថៃ ៕

