​កូរ៉េ​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដែល​មាន​ប្រភព​នៅ​អង់គ្លេស

​កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​អះអាង​ថា​ ​ខ្លួន​បាន​រក​ឃើញ​អ្នក​ផ្ទុក​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដូចគ្នា​ទៅ​នឹង​ប្រភេទ​វី​រុ​ស​ដែល​កំពុង​ឆ្លង​រាតត្បាត​យ៉ាង​រហ័ស​នៅ​ចក្រភពអង់គ្លេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ទីភ្នាក់ងារ​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ K​D​CA​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​ការ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នេះ​ ​បាន​កើតមានឡើង​នៅ​ក្នុង​គ្រួសារ​មួយ​មាន​សមាជិក​ចំនួន​០​៣​នាក់​ ​ដែល​ចូល​មក​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​២​២​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​ដោយ​ពួកគេ​មកពី​អង់គ្លេស​ ​និង​ត្រូវ​បាន​ធ្វើ​ច​ត្តាឡី​ស័ក​ ​។​

នៅ​ក្នុង​ថ្ងៃចន្ទ​ដដែល​នេះ​ ​កូរ៉េ​ខាងត្បូង​ក៏បាន​ប្រកាស​អំពី​ការ​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ក្នុង​ទ្រង់ទ្រាយ​ធំ​រហូតដល់​៨​០​៨​នាក់​ឯណោះ​ ​ដែល​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​នេះ​ ​កើន​ឡើង​ដល់​៥​ម៉ឺន​៧​ពាន់​៦​៨​០​នាក់​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​៨​១​៩​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​សរុប​៣​ម៉ឺន​៩​ពាន់​២​៦​៨​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner