​តួ​ក​គី​និយាយ​ថា​ ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​ផ្អាក​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅ​តួ​ក​គី​ ​បន្ទាប់ពី​មាន​ករណី​ឆ្លង​នៅ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង

​តួ​ក​គី​៖​ ​ការ​​​ដឹកជញ្ជូន​ដំបូង​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ស៊ី​ណូ​វ៉ា​ក់ ​ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​តួ​ក​គី​ ​ត្រូវ​សម្រេច​ផ្អាក​ក្នុង​ពេល​មួយថ្ងៃ​ ​ឬ​ពីរ​ថ្ងៃជា​បណ្តោះអាសន្ន​សិន​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​វី​រុ​ស​នេះ​នៅ​ឯ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង​ ​នេះ​បើ​តាម​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​តួ​ក​គី​លោក​ ​ហ្វា​រ៉េត​ធី​ន​ ខូ​កា​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​តួ​ក​គី​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​ដោយសារតែ​ការព្រមាន​ពី​ ​Co​v​i​d​-19 ​ក្នុង​ទីក្រុង​ប៉េកាំង​ ​និង​ករណី​ឆ្លង​វី​រុ​ស​នេះ​នៅ​ឯ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង​នោះ​ ​ការ​​​ដឹកជញ្ជូន​ត្រូវ​ពន្យារពេល​សិន​ ​។​ ​សម្រាប់​ហេតុផល​នេះ​ ​ការ​មកដល់​នៃ​វ៉ាក់សាំង​របស់យើង​ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចេញដំណើរ​ ​បន្ទាប់ពី​ប្រតិបត្តិការ​ការិយាល័យ​គយ​ ​នឹង​ត្រូវ​យឺត​រយៈពេល​មួយ​ ​ឬ​ពីរ​ថ្ងៃ​ ​។​

សូម​ជម្រាប​ថា​ ​តួ​ក​គី​បាន​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ក្រុមហ៊ុន​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​៥​០​លាន​ដូ​ស​ ​ហើយ​រំពឹង​ថា​ ​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​ស​ជាលើកដំបូង​នៅ​ក្នុង​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​បន្ថែម​លើ​នេះ​ ​តួ​ក​គី​ក៏​នឹង​ទិញ​វ៉ាក់សាំង​៤​.​៥​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ជាមួយនឹង​ជម្រើស​ទទួល​បាន​៣​០​លាន​ដូ​ស​បន្ថែម​ទៀត​នៅ​ពេលក្រោយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner