ជនសង្ស័យ៥នាក់ ពាក់ព័ន្ធ ករណីរំលោភលេីទំនប់ចិត្ត(យករថយន្តជាច្រេីនគ្រឿង) ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ បេីយោងតាមរបាយការណ៍ពីលោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យបានសហការជាអធិការនគរបាលខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វា ស្នងការនគរបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឆបោក , រំលោភលើទំនុកចិត្ត (យករថយន្ត) និងក្លែងបន្លំឯកសារសាធារណៈ(ក្លែងប័ណ្ណសម្គាល់យានយន្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៤ករណី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ រឿន ចាន់រី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ ខុន រតនៈ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ រឿត តិន ហៅ តាំង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ទី៤-ឈ្មោះ រ៉ាន់ បូរ៉ា ហៅ រ៉ា ហៅ រី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរស្នាក់នៅបូរីឯកភ្នំផ្ទះជួល ផ្លូវបេតុង សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ និងទី ៥-ឈ្មោះ ហង្ស សីភៀង ហៅ ពាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ចំណែកវត្ថុតាង និងសម្ភារៈចាប់យក៖
-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អែអ៊ិច ៣០០ ពណ៌ខ្មៅ សេរីឆ្នាំ ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ២J៦០៦៧ ចំនួន ០១ គ្រឿង ។
-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអែអ៊ីច៣៣០ ពណ៌ទឹកមាស សេរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ ២BH៩៨៣៧ ចំនួន ០១ គ្រឿង
-ទូរស័ព្ទចំនួនគ្រឿងម៉ាកអាយហ្វូន ៥ ពណ៌ ស លាយ ប្រផេះមួយគ្រឿង ។
ព្រមទាំឯកសារ លិខិតទិញលក់រថយន្ត និងឧបករណ៍កែច្នៃធ្វើស្លាកលេខម៉ូតូមួយចំនួនទៀត ។

បច្ចុប្បន្ននេះ ជសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner