អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ

អត្ថបទដោយ៖
AMS OneMinute

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ។

ដោយឡែកក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ានិងផ្សព្វផ្សាយថាស្វាបានស្លាប់ តែការពិតគ្រាន់តែត្រូវថ្នាំសន្លប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។ ពួកគេជាក្រុមដែលរកលុយតាម YouTube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះ ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម។

ស្វាទាំងនោះចាប់ផ្តើមស្វែងរកចំណីនៅក្នុងតំបន់ប្រាសាទ និងដណ្តើមចំណីពីមនុស្ស បង្កការរំខាន របួសដល់ភ្ញៀវទេសចរទៀតផង។ ស្វាក៏បានបង្កហានិភ័យដល់ប្រាសាទដូចជា រុញឱ្យជ្រុះថ្មប្រាសាទ និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗ។

ប្រភព៖ AKP

ads banner