អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨២លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៩ម៉ឺននាក់ និងជាសះស្បើយជាង៥៨លាន៣៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨២លាន៣២ម៉ឺន២ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៩ម៉ឺន៦ពាន់២៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៨លាន៣៣ម៉ឺន១ពាន់៤៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន៩៧ម៉ឺន៧ពាន់៧០៤នាក់ ស្លាប់ចំនួន៣៤ម៉ឺន៦ពាន់៥៧៩នាក់ និងជាសះស្បើយចំនួន១១លាន៨៤ម៉ឺន៤ពាន់៤៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២៤ម៉ឺន៥ពាន់៣២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់៤៧៥នាក់ និងជាសះស្បើយ៩លាន៨៣ម៉ឺន៣ពាន់៣៣៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៥៦ម៉ឺន៤ពាន់១១៧នាក់ ស្លាប់១៩ម៉ឺន២ពាន់៧១៦នាក់ និងជាសះស្បើយ៦លាន៦៤ម៉ឺន៧ពាន់៥៣៨នាក់ ៕

