សិង្ហបុរី​ផ្តើម​ចាក់​វ៉ាក់សាំង​លើ​ពលរដ្ឋ​ខ្លួន​ហើយ​ ​ជា​វ៉ាក់សាំង​អាមេរិក​និង​អាល្លឺម៉ង់​

បុគ្គលិក​សុខាភិបាល​ជាន់ខ្ពស់​ ​លោកស្រី​ S​ar​a​h​ ​L​i​m​ ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ក្នុង​ប្រទេស​សិង្ហបុរី​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​នា​ថ្ងៃពុធ​ ​ទី​៣​០​ ​ធ្នូ​ ​២​០​២​០​នេះ​ ​ជាមួយនឹង​បុគ្គលិក​សុខាភិបាល​មើល​ថែ​ល​អ្នកជំងឺ​ជាង​៣​០​នាក់​ទៀត​ដែរ​ ​ហើយ​ពួកគេ​ទទួល​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​និង​ ​ក្រុមហ៊ុន​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​នេះ​ ​នៅ​មជ្ឈមណ្ឌល​ជាតិ​បង្ការ​ជំងឺឆ្លង​។​

​វ៉ាក់សាំង​នេះ​ត្រូវឲ្យ​ចាក់​ចំនួន​២​ដូ​ស​ ​ឬ​ ​២​ដង​ ​ក្នុង​ពេល​២​១​ថ្ងៃ​ ​ដោយ​ក្នុង​នោះ​ ​បន្ទាប់ពី​ចាក់​នៅ​ថ្ងៃនេះ​ ​គឺ​នឹង​ត្រូវ​ចាក់​ម្តងទៀត​ ​នា​ថ្ងៃ​ទី​២​០​ ​មករា​ ​ឆ្នាំ​២​០​២​១​។

វ៉ាក់សាំង​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​មិន​តម្រូវ​ឲ្យ​ចាក់​លើ​ស្ត្រី​មានផ្ទៃពោះ​ទេ​ ​បច្ចុប្បន្ននេះ​ ​ហើយ​កុមារ​អាយុ​ក្រោម​១​៦​ឆ្នាំ​ក៏​មិនទាន់​ឲ្យ​ចាក់​ដែរ​។​ ​វ៉ាក់សាំង​ទាំងនេះ​បាន​មកដល់​សិង្ហបុរី​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ធ្នូ​ ​ធ្វើឲ្យស​ង្ហ​បុរី​បាន​ក្លាយ​ជា​ប្រទេស​នៅ​អាស៊ី​ដំបូង​គេ​ ​ទទួល​វ៉ាក់សាំង​អាមេរិក​និង​អាល្លឺម៉ង់​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner