អនុប្រធានាធិបតីជាប់ឆ្នោតអាមេរិកទទួលការចាក់វ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និង ជំរុញសាធារណៈជនអោយជឿជាក់លើដំណើរការចាក់ថ្នាំបង្ការ
អាមេរិក៖ អនុប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកស្រី កាម៉ាឡា ហារីស បានទទួលការវ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃអង្គារនេះ និង ជំរុញអោយសាធារណជនមានការជឿទុកចិត្តលើដំណើរការនេះ ខណៈលោកស្រីបានបង្ហាញពីស្ថានភាពធ្ងន់ធ្ងររបស់សហគមន៍អាមេរិក-អាហ្វ្រិក ដែលរងគ្រោះខ្លាំងជាងគេនៅតាមមន្ទីរពេទ្យអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
លោកស្រី ហារីស បានទទួលថ្នាំបង្ការដូសទីមួយ ក្នុងចំណោមដូសចំនួនពីរនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាមេរិក ដែលស្ថិតនៅក្នុងតំបន់មួយនៃរដ្ឋធានីវ៉ាស៊ីនតោន ដែលមានប្រជាជនអាមេរិកអាហ្វ្រិកច្រើនរស់នៅ ។ ហើយជាមួយគ្នានេះ ស្វាមីរបស់លោកស្រី គឺលោក ដូក អេមហូហ្វ ក៏ទទួលថ្នាំបង្ការផងដែរ ។
ក្រោយទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ ម៉ូឌែណា រួចមក លោកស្រីបញ្ជាក់ថា ខ្ញុំចង់រំលឹកដល់ប្រជាជនថា សិទ្ធិក្នុងសហគមន៍របស់អ្នក គឺជាកន្លែងដែលអ្នកអាចចាក់វ៉ាក់សាំងបាន និង ជាកន្លែងដែលអ្នកនឹងទទួលវ៉ាក់សាំងពីមនុស្សដែលអ្នកធ្លាប់ស្គាល់ ។ ដូច្នេះខ្ញុំចង់រំលឹកប្រជាជនថា សូមពួកគេជឿជាក់លើប្រភពជំនួយ ហើយនោះជាកន្លែងដែលពួកគេនឹងអាចទៅចាក់វ៉ាក់សាំងបាន ៕
