ផ្កាយរណបអ៊ីនធើណិតចំនួន៦០គ្រឿង ត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះទៅកាន់ទីអវកាសដោយជោគជ័យ

សហរដ្ឋអាម៉េរិក៖ ផ្កាយរណបអ៊ីនធើណិត Starlink ចំនួន៦០គ្រឿងត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Falcon-9 ចេញពីមូលដ្ឋានទ័ពអាកាស ខេបខាណាវើរ៉ាល់ ស្ថិតនៅរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។

បន្ទាប់ពីតំណាក់កាលផ្ដាច់ខ្លួន តំណាក់កាលទី២នៃគ្រាប់រ៉ុក្កែត Falcon 9 បានចុះចតនៅលើផែនាវាដ្រូន ដែលត្រូវបានដាក់ឈរជើងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយក្រោយមកទៀតទើប SpaceX ប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Starlink ចំនួន៦០គ្រឿងនោះ។

សូមជម្រាបថា ក្រុមហ៊ុនអវកាសឯកជនអាម៉េរិក SpaceX មានគម្រោងបាញ់បង្ហោះផ្កាយរណប Starlink ចំនួន១ម៉ឺន២ពាន់គ្រឿងនៅត្រឹមឆ្នាំ២០២៤ខាងមុខ និង៣ម៉ឺនគ្រឿងបន្ថែមទៀតនៅពេលអនាគត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner