​ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​ចាប់ផ្តើម​ប្រើប្រាស់​យន្តហោះ​ Bo​e​in​g​ 737 ​MA​X ​ដឹក​អ្នកដំណើរ​ឡើងវិញ

អាមេរិក​៖​ ​យន្តហោះ​ Bo​e​in​g​ 737 ​MA​X ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ចាប់ផ្តើម​ប្រើប្រាស់​ឡើងវិញ​ជាលើកដំបូង​ ​សម្រាប់​ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​ដែល​មាន​មនុស្ស​ប្រមាណ​១​០​០​នាក់​ ​ចេញពី​ទីក្រុង​ម៉ាយ​អា​មី​ ​ទៅកាន់​ទីក្រុង​ញូ​យ៉​ក ​បន្ទាប់ពី​បម្រាម​សុវត្ថិភាព​សម្រាប់​ត្រកូល​យន្តហោះ​នេះ​រយៈពេល​២​០​ខែ​ ​ត្រូវ​បាន​ដកចេញ​កាលពី​ខែមុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​៣​នៅ​លើ​ពិភពលោក​ ​ដែល​បាន​ប្រើប្រាស់​យន្តហោះ​ Bo​e​in​g​ 737 ​MA​X ​ឡើងវិញ​ ​ដើម្បី​ដឹក​អ្នកដំណើរ​របស់​ខ្លួន​ ​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​ ​GO​L​ ​របស់​ប្រេស៊ីល​ ​និង​ ​A​e​ro​me​x​i​co​ ​របស់​ម៉ិ​ច​ស៊ី​កូ ​។​

ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ធំ​ៗ​ផ្សេងទៀត​ដូចជា​ ​United​ ​Air​line​s ​ក៏មាន​ផែនការ​ចាប់ផ្តើម​ហោះហើរ​ 737 ​MA​X ​វិញ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ផង​ដែរ​ ​ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ ​Southwest​ ​ក៏​គ្រោង​ធ្វើ​ប្រតិបត្តិការ​យន្តហោះ​នេះ​វិញ​ ​នៅ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner