​ថៃ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៥​០​ករណី​ទៀត​ ​ក្នុង​នោះ​២​៤​១​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៥​០​ករណី​បន្ថែម​ទៀត​ ​ក្នុង​នោះ​មាន​២​៤​១​ករណី​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​, ​០​៨​ករណី​ជា​ការនាំចូល​ ​និង​មួយ​ករណី​ទៀត​ជា​ជន​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​ខុសច្បាប់​ ​ដែល​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​៦​ពាន់​៦​៩​០​ករណី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សិប​ ​វី​សា​នុ​យោធិន​ ​បញ្ជាក់​ថា​ ​០​៩​ករណី​គឺជា​ប់​ទាក់ទង​ទៅ​នឹង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​។​ ​ក្នុងចំណោម​អ្នក​ទាំង​០​៩​នាក់​នេះ​ ​មាន​០​៤​នាក់​នៅ​ខេត្ត​សា​មុត​ ​សា​ខន​, ​០​២​នាក់​នៅ​ទីក្រុង​បាងកក​ ​និង​ម្នាក់ទៀត​នៅ​ ​អយុធ្យា​, ​រ៉ា​នុ​ង​ ​និង​ នុ​ន​ថា​បូរី​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​សរុប​ចំនួន​៦​ពាន់​៦​៩​០​ករណី​ ​និង​មាន​អ្នក​ស្លាប់​៦​១​នាក់​ ​ខណៈ​មនុស្ស​៤​ពាន់​២​១​២​នាក់​ជាសះស្បើយ​ឡើងវិញ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner