​សហភាព​អឺរ៉ុប​ទំនងជា​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​នៅ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំក្រោយ

​អឺរ៉ុប​៖​ ​អាជ្ញាធរ​ឱសថ​អឺរ៉ុប​បញ្ជាក់​ថា​ ​ខ្លួន​ប្រហែលជា​មិន​អនុម័ត​លើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ ​អា​ស្ត្រាហ្សេណេ​កា​ ​នៅ​ក្នុង​ខែ​មករា​ ​ឆ្នាំក្រោយ​នោះ​ទេ​ ​ដោយសារតែ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​ ​មិនទាន់​បាន​ដាក់ពាក្យ​សុំ​ទៅ​ស្ថាប័ន​និ​យ​ត​ករ​នៅឡើយ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រុស្ស៊ី R​T​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អនុ​ប្រធានប្រតិបត្តិ​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​លោក​ ​ណូអែល​ ​វ៉​តហ្សិ​ន​ ​បញ្ជាក់​ថា​ ​ជន​ជាតិអឺរ៉ុប​ទំនងជា​ត្រូវ​រង់ចាំ​មួយ​រយៈ​សិន​ ​មុន​ពេល​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​អា​ស្ត្រាហ្សេណេ​កា​ ​។​ ​លោក​បន្ថែម​ថា​ ​ពួកគេ​មិនទាន់​បាន​ដាក់ពាក្យ​សុំ​ជាមួយ​យើង​នៅឡើយ​ទេ​ ​ហើយ​ពួកគេ​ទើប​តែ​ទទួល​បាន​ព័ត៌មាន​អំពី​វ៉ាក់សាំង​នេះ​ប៉ុណ្ណោះ​… ​យើង​ត្រូវការ​ទិន្នន័យ​បន្ថែម​អំពី​គុណភាព​នៃ​វ៉ាក់សាំង​ ​ហើយ​បន្ទាប់ពី​នោះ​ក្រុមហ៊ុន​ត្រូវ​ដាក់ពាក្យ​សុំ​ជា​ផ្លូវការ​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​បាន​ចាប់ផ្តើម​ពាសពេញ​សហគមន៍​អ៊ឺរ៉ុ​ប​រួចហើយ​ ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​កន្លងទៅ​ ​ពោល​គឺ​ប្រមាណ​ជា​០​៣​ស​ប្តាហ៍​បន្ទាប់ពី​អង់គ្លេស​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​ថ្នាំបង្ការ​កាលពីដើម​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner