កូវីដ​១​៩​៖​ ​ថៃ​ឆ្លង​ក្នុង​សហគមន៍ ​២​៤​១​នាក់​ទៀត​ ​ថ្ងៃនេះ

​រាជរដ្ឋាភិបាល​ថៃ​ ​នា​ថ្ងៃពុធ​ ​ទី​៣​០​ ​ធ្នូ​ ​២​០​២​០​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ចំនួន​២​៤​១​នាក់​ទៀត​ ​និង​មាន​នាំចូល​ពីក្រៅ​៨​នាក់​ទៀត​ ​ព្រមទាំង​ជន​អន្តោប្រវេសន៍​ជនជាតិ​ មី​យ៉ា​ន់​ម៉ា​ម្នាក់ទៀតដែរ​ ​សរុប​ថ្ងៃនេះ​ ​២​៥​០​នាក់​ ​ធ្វើឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ថៃ​កើន​ដល់​៦​៦​៩​០​នាក់​ហើយ​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ បានឲ្យ​ដឹង​ថា​ ​មាន​៩​នាក់​មាន​ទាក់ទង​នឹង​ខេត្ត​សា​មុត​ ​សា​ខន​ ​ចេញពី​ផ្សារ​លក់​បង្គា​រ​ ​និង​មាននៅ​តាម​បណ្តា​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត​ដែរ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner