ព្រះមហាក្សត្រ សម្តែងព្រះទ័យរីករាយ និងអបអរចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្ត “តំណក់ប្រេងលើកដំបូង” ដែលកម្ពុជាទទួលបាន

អត្ថបទដោយ៖
AMS OneMinute

ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី សម្តែងព្រះទ័យរីករាយ និងអបអរចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្ត “តំណក់ប្រេងលើកដំបូង” ដែលកម្ពុជាទទួលបានចំថ្ងៃខួប២២ឆ្នាំ នៃការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។

ព្រះមហាក្សត្របានចាត់ទុកថានេះជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត។

ទ្រង់បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិនាំឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

ប្រភព៖ Fresh News

ads banner