លោក George Floyd មានផ្ទុកជំងឺកូវីដ១៩ មុនពេលនគរបាលអាម៉េរិកសង្កត់ជង្គង់ បណ្តាលឲ្យស្លាប់
អត្ថបទដោយ៖
Kien Sereyvuth
សារព័ត៌មាន CBS News បានចេញផ្សាយថា យោងតាមរបាយការណ៍មួយចេញផ្សាយដោយការិយាល័យរបស់មណ្ឌលពិនិត្យវេជ្ជសាស្រ្តក្រុង Hennepin នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បញ្ជាក់ថា ក្រោយការវះកាត់ពិនិត្យសាកសព គ្រូពេទ្យបានរកឃើញថា George Floyd មានផ្ទុកជំងឺកូវីដ១៩។
ប្រភពបង្ហាញថា George Floyd បានធ្វើតេស្តរកកូវីដ១៩ តាំងពីថ្ងៃទី៣ ខែមេសាមក ប៉ុន្តែគាត់មិនមានចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ George Floyd កាលពីចុងខែឧសភាកន្លងទៅបានស្លាប់ ក្រោយពេលរងការសង្កត់លើ ក ដោយជង្គង់របស់ប៉ូលិសក្រុង Minneapolis៕