លោក ដូណាល់ ត្រាំ និយាយថា លោកទំនងជាមិនត្រូវការប្រើកម្លាំងយោធា ដើម្បីឆ្លើយតបនឹងក្រុមបាតុករឡើយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបញ្ជាក់ថា រូបលោកមិនជឿជាក់ថា នឹងចាំបាច់ត្រូវប្រើកងទ័ពអាម៉េរិក ដើម្បីឆ្លើយតបនឹងការតវ៉ាក្នុងស្រុក ដែលបង្កឡើងដោយប៉ូលិសសម្លាប់បុរសស្បែកខ្មៅម្នាក់ ដែលមិនមានអាវុធក្នុងដៃនៅទីក្រុងមីននាផូលីស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Newsmax ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនគិតថា… យើងនឹងធ្វើរឿងនោះទេ ខណៈការថ្លែងបែបនេះ គឺផ្ទុយទៅនឹងអ្វីលោក ត្រាំ ផ្ទាល់បានបញ្ជាក់នាពេលថ្មីៗនេះថា ប្រសិនបើអភិបាលរដ្ឋនានាក្នុងប្រទេស មិនអាចគ្រប់គ្រងការតវ៉ានៅក្នុងរដ្ឋរបស់ពួកគេបានទេ លោកនឹងបញ្ជូនយោធាដើម្បីបញ្ឈប់បាតុកម្មតវ៉ាទាំងនោះ។

យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Mark Esper បានចេញមុខជំទាស់ក្នុងការដាក់ពង្រាយកម្លាំងយោធា ដោយលោកនិយាយថា ជម្រើសប្រើកងទ័ពដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner