លោក បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានការធ្វើកំណែទម្រង់នៅក្នុងស្ថាប័នប៉ូលិសទូទាំងសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានចេញមុខធ្វើការអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ នៅក្នុងស្ថាប័នប៉ូលិសទូទាំងប្រទេស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

បន្ថែមលើនេះ លោក អូបាម៉ា បានបញ្ជាក់ថា ខ្ញុំជំរុញឱ្យអភិបាលក្រុងទាំងអស់នៅក្នុងប្រទេសពិនិត្យឡើងវិញ នូវការប្រើប្រាស់កម្លាំងប៉ូលិសរបស់អ្នក និងធ្វើកំណែទម្រង់ផងដែរ ។ លោក អូបាម៉ា បានកត់សម្គាល់បែបនេះ នៅក្នុងបទអត្ថាធិប្បាយតាមវីដេអូជាលើកដំបូង ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ កាលពីថ្ងៃទី២៥ ខែឧសភាមកនេះ ។

ស្របពេលជាមួយគ្នានោះដែរ អតីតប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានបង្ហាញការគំាទ្រ និងកោតសរសើរយ៉ាងខ្លាំង ចំពោះយុវជនអាម៉េរិកទាំងឡាយ ដែលកំពុងចូលរួមបាតុកម្មទាមទាររកយុត្តិធម៌ ចំពោះអំពើរើសអើងពូជសាសន៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner