អតីតប្រធានមន្ទីរបញ្ចកោណចោទប្រកាន់លោក ដូណាល់ ត្រាំ ថា កំពុងតែព្យាយាមពុះជ្រៀកសង្គមសហរដ្ឋអាម៉េរិកជាពីរ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ អតីតរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជីម ម៉ាត់ទីស បាននិយាយថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាម៉េរិកលើកដំបូងបំផុតនៅក្នុងជីវិតរបស់លោក ដែលមិនព្រមព្យាយាមបង្រួបបង្រួមប្រជាជនអាម៉េរិក សូម្បីតែតាមរយៈការសម្តែង តែផ្ទុយទៅវិញបែរជាព្យាយាមបំបែកបំបាក់ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។
បន្ថែមលើនេះ អតីតប្រធានមន្ទីរបញ្ចកោណរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នាបានមើលលទ្ធផលជាងបីឆ្នាំមកហើយ នៃការដឹកនាំរបស់គាត់ (លោក ដូណាល់ ត្រាំ) ដែលបង្ហាញថា មិនមានភាពចាស់ទុំក្នុងការដឹកនាំទាល់តែសោះ ។
ការកត់សម្គាល់បែបនេះរបស់លោក ជីម ម៉ាត់ទីស ធ្វើឡើងស្របពេលដែល កំហឹងប្រជាពលរដ្ឋត្រូវបានឆាបឆេះ ជុំវិញការស្លាប់របស់ជនជាតិអាម៉េរិកស្បែកខ្មៅម្នាក់ ក្រោមជង្គង់ប៉ូលិសស្បែកសមួយក្រុម ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាទង្វើរើសអើងពូជសាសន៍ ៕



