ពលករខ្មែរមកពីប្រទេសថៃម្នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤មករាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៣មករា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីម្នាក់ ជាស្ត្រីខ្មែរអាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១មករាឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ដ្រីនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
នៅថ្ងៃទី៣មករា មិនមានករណីជាសះស្បើយនោះឡើយ។ យោងតាមក្រសសួងសុខាភិបាលគិតមកដល់ថ្ងៃទី៤មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៨២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៦២នាក់ និងនៅសល់២០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

