អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៨៥ម៉ឺននាក់ និងជាសះស្បើយជាង៦០លាន៤៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨៥លាន៤៩ម៉ឺន៣ពាន់៣៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៨៥ម៉ឺន២៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦០លាន៤៤ម៉ឺន៤ពាន់៤៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២១លាន១១ម៉ឺន៣ពាន់៥២៨នាក់ ស្លាប់ចំនួន៣៦ម៉ឺន៧៨នាក់ និងជាសះស្បើយចំនួន១២លាន៤៣ម៉ឺន៦ពាន់៩៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៣៤ម៉ឺន១ពាន់២៩១នាក់ ស្លាប់ចំនួន១៤ម៉ឺន៩ពាន់៦៨៦នាក់ និងជាសះស្បើយ៩លាន៩៤ម៉ឺន៦ពាន់១៣១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៧៣ម៉ឺន៣ពាន់៧៤៦នាក់ ស្លាប់១៩ម៉ឺន៦ពាន់១៨នាក់ និងជាសះស្បើយ៦លាន៨១ម៉ឺន៣ពាន់៨នាក់ ៕

