​ថៃ​គ្រោង​ហាមឃាត់​មិន​អោយ​ភ្ញៀវ​ទេសចរ​អង់គ្លេស​ចូល​ប្រទេស​ខ្លួន​ ​ដោយសារ​ព្រួយបារម្ភ​ពី​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

​ថៃ​៖​ ​ក្រសួងសុខាភិបាល​ថៃ​នឹង​អំពាវនាវ​អោយ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានការណ៍​ជំងឺ​Co​v​i​d​-19​ផ្អាក​ការ​ចូល​របស់​ភ្ញៀវ​ទេសចរ​អង់គ្លេស​មក​ក្នុង​ប្រទេស​ខ្លួន​ ​ក្រោយ​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ប្រភេទ​ថ្មី​ B117 ​ត្រូវ​បាន​រក​ឃើញ​លើ​ជនជាតិ​អង់គ្លេស​០​៤​នាក់​ដែល​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១ ​។​

ប្រធាន​មជ្ឈមណ្ឌល​ឧត្តមភាព​ផ្នែក​រោគ​វិទ្យា​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ ​នៃ​សាកលវិទ្យាល័យ​ ឆូឡា​ឡុង​កន​ ​លោក​វេជ្ជបណ្ឌិត​ ​Yon​g​ ​P​oo​v​o​raw​an​ ​បញ្ជាក់​ថា​ ​អ្នកជំងឺ​អង់គ្លេស​ទាំងបួន​នាក់​ ​គឺ​ជាគ្រួសារ​តែមួយ​មកពី​តំបន់​ ​ខេន​ ​។​ ​ពួកគេ​ត្រូវ​បាន​គេ​ដាក់​នៅក្នុងបន្ទប់​សម្ពាធ​អវិជ្ជមាន​របស់​មន្ទីរពេទ្យ​ ​ដើម្បី​ការពារ​ការ​ឆ្លង​ ​ហើយនឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចេញ​ទេ​ ​រហូតដល់​ម​ន្រ្តី​ពេទ្យ​ធ្វើ​តេ​ស្ត​ ​និង​បញ្ជាក់​ថា​ ​ពួកគេ​លែង​មាន​ហា​និ​ភ័យ​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ទៀតហើយ​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោក​វេជ្ជបណ្ឌិត​ ​Yon​g​ ​សង្កត់ធ្ងន់​ថា​ ​មជ្ឈមណ្ឌល​បាន​និង​កំពុង​ប្រមូល​ទិន្នន័យ​ហ្សែ​ន​ពី​អ្នកជំងឺ​ ​Co​v​i​d​-19 ​សម្រាប់​ការស្រាវជ្រាវ​ ​ហើយ​ប្រជាជន​ថៃ​មិន​ចាំបាច់​មានការ​ព្រួយបារម្ភ​នោះ​ទេ​ ​ប៉ុន្តែ​ព្រមាន​ថា​ ​អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ភ្ញៀវ​ទេសចរ​អង់គ្លេស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner