អ្នកតំណាងរាស្ត្រ និងរដ្ឋបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលផ្តល់ថវិកាឧបត្ថម្ភ ជូនអាជីវករដែលឆេះតូបលក់ដូរ ក្នុងផ្សារណាត់កន្លងមក

   អាជីវករឆេះតូបលក់ដូរចំនួន៤០តូបនូវក្នុងឧបទ្ទវហេតុឆេះផ្សារណាត់កន្លងទៅថ្មីៗនេះដែលមានទំហំទឹកប្រាក់ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់១លាន ៦៣ពាន់ដុល្លារអាមេរិក។ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង  និង ឯកឧត្តម ច៏ន្ទ សុផល  អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបងជួបសំណេះសំណាល និងប្រគល់នូវថវិការបស់សប្បុរសជនដែលបានឧបត្ថម្ភដល់បងប្អូនជាអាជីវករផ្សារធំបាត់ដំបង(ផ្សារណាត់)ទាំង១៨ម្ចាស់និងជាតំណាងម្ចាស៎តូបទាំង៤០ខាងលើ នៅព្រឹក ថ្ងៃទី៤ ខែមករា២០២១នេះ។ ពិធីសំណេះសំណាលនេះបានប្រារព្វធ្វើនៅសាលាក្រុង-ខេត្តបាត់ដំបង ។

    លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ក្នុងពិធីនេះថា៖ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តបាត់ដំបង រដ្ឋបាលក្រុងនិងថ្នាក់ដឹកនាំ ស្ថាប័នមន្ទីរអង្គភាពកងកម្លាំងជុំវិញខេ ត្ត។ ជាពិសេសពីក្រសួងពាក់ព័ន្ធផងនោះ បានប្រគល់ភារកិច្ចជូនក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិតបន្ថែមទៀត វាយតម្លៃអំពីគុណភាពសំណង់អាគារផ្សារធំបាត់ដំបង និងធ្វើការកែសម្រួលកំណត់ប្លង់តូបឲ្យស្របតាមគោលការណ៍នគរូបនីយ៍កម្មរហូតដល់ ថ្ងៃទី១៥ ខែធ្នូ២០២០ ក្រុមការងារបានបញ្ចប់រួចរាល់ ដោយអនុវត្តនូវជំហានការងាររបស់ខ្លួន រួមមាន៖១- ការជួលក្រុមហ៊ុនដែលមានបទពិសោធន័ជំនាញដើម្បីធ្វើការសិក្សាអំពីគុណភាពសំណង់ផ្សារដែលរងការឆេះកន្លងមក។២-ធ្វើតូបឡើងវិញ ចំនួន៤០តូប។៣-ការដូរកញ្ចក់ដែលបាក់បែកនៅលើដំបូលផ្សារណាត់។៤-ការរុះរើដំបូលផ្សារនិងប្រក់ស័ង្កសីឡើងវិញ។៥-ការជួសជុលនិងពង្រឺងគ្រឿងបង្គុំសំណង់អាគារផ្សារ(សសរ ធ្នឹមនិងដំបូល)។និងរៀបចំតម្លើងប្រព័ន្ធភ្លើងអគ្គីសនីឡើងវិញដើម្បីឲ្យសមសហរបតាមស្តង់ដារអគ្គីសនី។

       លោកអភិបាលក្រុងបាត់ដំបង ក៏បានឲ្យដឹងបន្ថែមថា៖ចំនួនតូបដែលឆេះ គឺមានចំនួន៤០តូបស្មើនិង១៨,ម្ចាស់តូប ក្នុងចំណោមតូបដែលឆេះចំនួន៤០តូបនោះរួមមាន៖តូបលក់ខោអាវចំនួន១៥តូប, លក់គ្រឿងទេស ចំនួន១៧តូប លក់កម្រាលពូកខ្នើយចំនួន០៤តូបនិងលក់ចានឆ្នាំងចំនួន០៤តូប។

       តាមរយៈនៃការជួបសំណេះសំណាលជាមួយបងប្អូនអាជីវករឆេះតូប នៅក្នុងផ្សារណាត់ដោយអគ្គីភ័យកន្លងមកនេះនិងដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាគមខ្មៃរ-ចិន ខេត្តបាត់ដំបង និងតំណាងសភាពាណិជ្ជកម្មខេត្ត និងក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានសម្តែងនូវការចូលរួមសោកស្តាយពីគ្រោះមហន្តរាយអគ្គីភ័យឆេះផ្សារណាត់កន្លងមកនេះ ដោយក្នុងនោះឯកឧត្តម ក៏បានសុំការយោគយល់ពីបងប្អូនអាជីវករទាំងអស់ ដែលអាជ្ញាធរបានខិតខំ និងរិះរកគ្រប់មធ្យោបាយក្នុងជួយដល់បងប្អូនមានការយឺតយ៉ាវ។កន្លងរដ្ឋបាលខេត្តបាត់ដំបងក៏បានទទួល នូវសំណើសំណូមពរបងប្អូនអាជីវករ តែសំណើរទាំងនោះគឺជាសមត្ថកិច្ចថ្នាក់ជាតិជាអ្នកសម្រេច។

       ឯកឧត្តមអភិបាលរងខេត្តបានបន្តថា៖ កន្លងមកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចំណាយនូវថវិការដ្ឋបាលខេត្ត និងថវិកាផ្ទាល់ខ្លួនចំនួន២.០០០ដុល្លារក្នុងការសាងសង់តូបរៀបចំឡើងវិញ និងជួសជុលកែលម្អមួយចំនួននៅក្នុងផ្សារ។ជាមួយគ្នានេះក៏មានសប្បុរសជននានា ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ថវិកាចំនួន៥.០០០ដុល្លារ, ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង ចំនួន១.០០០ដុល្លារ សមាគមខ្មែ-ចិនខេត្តបាត់ដំបង ចំនួន ៨.៤០០ដុល្លារ ក្នុងការរួមចំណែកជួយសម្រាលដល់ការលំបាករបស់បងប្អូនអាជីវករ តាមរយៈនៃការផ្តល់នូវថវិកាឧបត្ថម្ភ របស់សប្បុរសជនខាងលើនេះ គឺដើម្បីជួយដល់បងប្អូនដែលជាម្ចាស់តូបទាំង៤០តូបនៅថ្ងៃនេះ។ ដោយក្នុងម្នាក់ៗ (ជាម្ចាស់តូប)ទទួលបាននូវថវិកាចំនួន៤១០ដុល្លារ។

      តំណាងបងប្អូនអាជីវករផ្សារដែលឆេះតូបកន្លងមក ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល  សម្តេចក្រឡាហោម ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមអ្នកតំណាងរាស្ត្រ និងអាជ្ញាធរខេត្ត-ក្រុងដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនអាជីវករខ្លួននៅថ្ងៃនេះ។

       ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ក៏បានសម្តែងនូវការសោកស្តាយពីគ្រោះអគ្គីភ័យដែលបានកើតឡើងបណ្តាលឲ្យឆេះតូបលក់ដូរនៅក្នុងផ្សារណាត់នេះរបស់បងប្អូនដែលបានធ្វើឲ្យខាតបាត់បង់ទ្រព្យធុននិងប៉ះពាល់ធ្ងន់ធ្ងរ ដល់ការធ្វើអាជីវកម្មរបស់បងប្អូនយើងមួយរយៈកន្លងមក។

       ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ក៏បាលផ្តល់នូវកម្លាំងចិត្តផ្តល់ការលើកទឹកចិត្តដល់បងប្អូនអាជីវករ រងគ្រោះដោយការឆេះតូបទាំងអស់ សូមឲ្យបន្តខិតខំជំនះនូវរាល់ការលំបាកដែលកើតមានទាំងនេះដើម្បីផ្តើមអាជីវកម្មជាថ្មី របស់យើងបន្តទៀត ការលំបាករបស់បងប្អូនប្រជាពលរដ្ឋកន្លងមកនេះ ទាំងរាជរដ្ឋាភិបាល ទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពឹសេសសម្តេចក្រឡាហោម ស ខេង ទាំងអាជ្ញាធរខេត្ត-ក្រុងនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅជុំវិញខេត្ត តែងតែផ្តល់នូវកម្លាំងចិត្តនិងរិះរកគ្រប់មធ្យោបាយនិងធនធានលទ្ធភាពក្នុងការជួយដល់បងប្អូនយើងនៅគ្រប់កាលៈទេសៈនិងគ្រប់គ្រាលំបាក របស់ បងប្អូនដោយមិនបានបោះបង់ព្រងើយកន្តើយចំពោះបងប្អូនឡើយ។ដែលទាំងនេះ គឺជារបៀបធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន។

       ឯកឧត្តម ច័ន្ទ សុផល និង ឯកឧត្តម សឿមប៊ុនរិទ្ធិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនអាជីវករដែលជាអ្នកលក់ដូរ សូមបន្តការចូលរួមក្នុងការអនុវត្តនូវវិធានការនិងគោលការណ៍ណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងនិងការចម្លងពីកូវីដ-19ឲ្យបានម៉ឺងម៉ាត់៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner