​កូ​វី​ដ​១​៩៖ ថៃ​នឹង​ផ្តើមទទួល​វ៉ាក់សាំង​​​​ចិន ពីខែក្រោយដល់់ខែមេសា ២លានដូស

​ថៃ​នឹង​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩ ផលិតនៅ​ប្រទេស​ចិន​ ​នាខែ​ក្រោយនេះ​ ​ជា​ការ​ផ្តើម​មាន​វ៉ាក់សាំង​ដំបូង​ ​ស្រប​ពេល​ដែល​ប្រទេស​នេះ​មាន​ហា​និ​ភ័យ​ឆ្លង​ដ៏​ខ្លាំង​។​

វ៉ាក់សាំង​របស់​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​L​t​d​ ​នឹង​មកដល់ថៃ ​ជាបន្តបន្ទាប់​ ​ចាប់ពី​ខែ​កុម្ភះ ​សរុប​២​លាន​ដូ​ស​ ​ខណៈ​ដែល​ថៃ​ក៏​កំពុង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ខ្លួនឯង​ ​ដោយ​ទិញ​បច្ចេកវិទ្យា​ផលិត​ពី​ក្រុមហ៊ុន​​ AstraZeneca Plc ហើយ​រំពឹង​ថា​ ​នឹង​ចែកចាយ​ ​នា​ខែ​ឧសភា​ ​២​០​២​១​ ​នេះ​បើ​តាម​ការ​ក្រសួងសុខាភិបាល​ថៃ​។​

​ប្រភព​ថា​ ​វ៉ាក់សាំង​ចិន​ ​៣​កញ្ចប់​ធំ​ៗ​ ​នឹង​មកដល់​ថៃ​ ​ក្នុង​នោះ​ ​២​០​ម៉ឺដូ​ស​ដំបូង​មកដល់​ ​ក្នុង​ខែ​កុម្ភះ ​៨​០​ម៉ឺន​ទៀត​មកដល់​ខែ​មីនា​ ​និង​១​លាន​ដូ​ស​ទៀត​មកដល់​នៅ​ខែ​មេសា​។​

​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ធ្លាប់​អះអាង​ថា​ ​នឹងចាក់វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​សម្រាប់​មនុស្ស​ប្រមាណ​៣​៣​លាន​នាក់​ ​ឬ​ ​៥​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុបនៃប្រទេសថៃ​ ​​​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​ ​មកពី​ប្រភព​ចំនួន​៤​ផ្សេងៗ​គ្នា​ ​ក្នុង​នោះ​ ​ក៏មាន​ពី​កម្មវិធី​ ​Co​v​a​x ​របស់​អង្គការសុខភាព​ពិភពលោក​ផង​ដែរ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner