​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​នឹង​ពិចារណា​ដាក់​ទីក្រុង​ តូក្យូ ​ក្នុង​ស្ថានភាព​អាសន្ន ដើម្បីទប់ស្កាត់ Covid-19

​ជប៉ុន​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ យ៉ូ​ស៊ី​ហ៊ី​ដេ ​ស៊ូ​ហ្គា ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ពិចារណា​ប្រកាស​ភាព​អាសន្ន​ ​សម្រាប់​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​តូក្យូ ​ចំ​ពេល​មានការ​កើន​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​និង​បន្ទាប់ពី​​​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ អេ​ភី​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​រូប​នេះ​ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​២​០​២​១​ថា​ ​ក្នុង​អំឡុង​ពេល​០​៣​ថ្ងៃ​ ​នៃ​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ ​ករណី​ឆ្លង​នានា​មិនបាន​ធ្លាក់ចុះ​ទេ​នៅ​ក្នុង​តំបន់​ក្រុង​តូក្យូ ​។​ ​លោក​បន្ថែម​ថា​ ​ការ​បន្ថយ​រយៈពេល​ម៉ោង​ធ្វើការ​សម្រាប់​ភោជនីយដ្ឋាន​ ​បាន​ជួយ​ទប់​ស្កាត់​ការ​កើន​ឡើង​ ​នៃ​ការ​ឆ្លង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​រួម​មាន​ក្រុង​អូ​សា​កា​ ​និង​ហុ​ក​កា​ដូ ​។​

ជា​វិធានការ​បណ្តោះអាសន្ន​នោះ​ ​ភោជនីយដ្ឋាន​ ​និង​ហាង​ខា​រ៉ា​អូខេ​នៅ​ក្នុង​តំបន់​ក្រុង​តូក្យូ ​កំពុង​ត្រូវ​បាន​ស្នើ​ឲ្យ​បិទទ្វារ​នៅ​ម៉ោង​០​៨​យប់​ ​ពោល​គឺ​លឿន​ជាង​មុន​ដែល​បិទ​នៅ​ម៉ោង​១​០​យប់​ ​ខណៈ​អាជីវកម្ម​ដែល​បម្រើ​ស្រា​គួរតែ​បិទ​នៅ​ម៉ោង​០​៧​ ​យប់​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​អនុម័ត​នោះ​ ​វា​នឹង​ក្លាយ​ជា​ការប្រកាស​អា​ន្ន​លើក​ទីពីរ​របស់​ប្រទេស​ជប៉ុន​ ​ជុំវិញ​បញ្ហា​ជំងឺរាតត្បាត​Co​v​i​d​-19 ​ខណៈ​លើកដំបូង​បាន​ធ្វើឡើង​រយៈពេល​ជាង​មួយ​ខែ​កាលពី​និទាឃរដូវ​ឆ្នាំមុន​ ​ហើយ​សាលារៀន​ ​និង​អាជីវកម្ម​ដែល​មិន​ចាំបាច់​ត្រូវ​បាន​ស្នើសុំ​អោយ​បិទ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner