លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាល លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលន

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចុះសំណេះសំណាល លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលន ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត និងឯកឧត្តមអ្នកតំណាងរាស្ត្រណ្ឌលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងពិនិត្យព្យាបាលជូនបងប្អូនពលករដែលទើបនឹងឆ្លងដែនមកពីប្រទេសថៃ ព្រមទាំងធ្វើយ៉ាងណាឲ្យគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលទើបនឹងមកពីក្រៅប្រទេសត្រូវនៅធ្វើចត្តាឡីស័ករយៈពេលចំនួន១៤ ចំពោះអ្នកដែលឆ្លងជំងឺគឺត្រូវនៅបន្តព្យាបាលរហូតជាសះស្បើយ ទើបអាចចេញពីមណ្ឌលចត្តាឡីស័កបាន ពីព្រោះកាលណាបើយើងធ្វេសប្រហែសនោះ គឺវាអាចមានការឆ្លងចូលដល់សហគមន៍គឺមានហានិភ័យខ្លាំងបំផុត។

លោកជំទាវអភិបាលខេត្ត និងឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ចំពោះការលះបង់ដ៏ធំធេងសម្រាប់ការចូលរួមប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកទឹកចិត្តដល់គ្រូពេទ្យឲ្យថែរក្សាការងារសុខភាព និងសុវត្ថិភាពខ្លួនឯងជាមុន មុននឹងចូលព្យាបាលជូនអ្នកជំងឺ ហើយយើងយើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា ។

ជាមួយគ្នានេះ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពនៅតាមមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ភ្នំយ៉ាត និងផ្ទះសំណាក់កូឡា និងបានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់បំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។

ក្នុងឱកាសនោះ លោកជំទាវក៏បានពិភាក្សាការងារជាមួយលោកស្នងការ មេប៉េអឹម ប្រធានមន្ទីរសុខាភិបាល និងក្រុមការងារ បន្ទាប់មកលោកជំទាវអភិបាលខេត្តបានបន្តដំណើរបន្តដំនើរពិនិត្យស្ថានភាពនៅតាមច្រកក្រវាត់ព្រំដែន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner