លោក បូរីស ចនសុន ថ្លែងថា ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថាច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន នេះបើតាមសារព័ត៌មានក្យូដូ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។
បន្ថែមលើនេះ លោក បូរីស ចនសុន ថែមទាំងបានព្រមានដែរថា អង់គ្លេសនឹងមិនឈរឱបដៃមើលឡើយ បើសិនជាចិនដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ ។

ដោយឡែកចិនក៏បានចេញសារព្រមានមួយទៅកាន់អង់គ្លេសផងដែរថា ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុងរបស់ចិន គឺមិនខុសអ្វីទៅនឹងការជួញទុក្ខយកមកដាក់ខ្លួននោះឡើយ ។ ការព្រមានបែបនេះរបស់ចិនធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអ៊ែប បានធ្វើការរិះគន់ចិន ដោយចាត់ទុកច្បាប់សន្តិសុខជាតិថ្មី ដែលទីក្រុងប៉េកាំងត្រៀមអនុម័តនោះថា ជាការបំផ្លាញវត្ថុដ៏មានតម្លៃរបស់ទីក្រុងហុងកុង ក្នុងនោះលោក រ៉ាអ៊ែប ក៏បានអំពាវនាវឲ្យប្រទេសចិនដកថយចេញពីមាត់ជ្រោះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner