ល្អាងទ្វារប្រាំបី ភ្នំបាក់

អត្ថបទដោយ៖
AMS OneMinute

ល្អាងទ្វារប្រាំបី ភ្នំបាក់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាល្អាងធំ និងពិសេសជាងគេ។ ឈ្មោះទ្វារប្រាំបីព្រោះថា គេអាចចេញ និងចូលល្អាងនេះ តាមច្រកចំនួនប្រាំបី។ ក្នុងល្អាងមាន អាសនៈដម្កល់ព្រះពុទ្ធរូប ព្រះចង្កូមកែវ អាងទឹក និងផ្តិលទឹកប្រកបដោយរចនាបថអស្ចារ្យ។ មានគេនិយាយថា ព្រះបរមរតនៈកោដ្ឋ បានធ្លាប់ភៀសព្រះកាយព្រះអង្គមកគង់ប្រថាប់នៅទីនេះសម័យប្រល័យពូជសាសន៍ តែព័ត៌មាននេះទាមទារឱ្យមានការសិក្សា និងស្រាវជ្រាវបន្ថែម។ ដោយឡែក មានវត្តភ្នំបាក់ខាងក្រោមមួយទៀតដែលកសាង និងគោរពប្រណិបត្តិ ដោយជនជាតិឡាវ។

ប្រភព៖ បេតិកភណ្ឌប្រចាំថ្ងៃ

ads banner