កម្ពុជានាំយកអំណោយរួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន ១២មុខទៀតជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី៤ មករា ២០២១ កម្ពុជានាំយកអំណោយរួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន ១២មុខទៀតជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដោយបានដឹកជញ្ជូនតាមយន្តហោះពិសេស ក្រោមការដឹកនាំ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី។
នេប៉ាល់ ជាប្រទេសទី៤ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់ឡាវ មីយ៉ាន់ម៉ា និងទីម័រឡេស្ត។
ជំនួយបរិក្ខារពេទ្យដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល៕
📸 Fresh News