ហេតុអ្វីត្រូវដាំស្លឹកគ្រៃនៅផ្ទះ

អត្ថបទដោយ៖
AMS OneMinute

១. គ្រឿងលម្អសួនច្បារ៖ លូតលាស់បានសូម្បីតែកន្លែងដែលខ្វះទឹក
២. ក្លិនក្រអូបប្រហើរ៖ បង្កើនភាពស្រស់ស្រាយ និងបន្ធូរអារម្មណ៍តានតឹង
៣. ជួយបង្កើនគុណភាពដី៖ ឬសរបស់វាជួយរក្សាដីមិនឱ្យសឹក និងរក្សាសំណើមដី
៤. បំប៉នដីដែលខូច៖ ស្លឹកគ្រៃដុះលឿន បង្កើតជាសារធាតុចិញ្ចឹម ដូចជាប៉ូតាស្យូម ធ្វើឱ្យដីមានជីជាតិ
៥. របងខណ្ឌព្រំដែន៖ មិនឱ្យរុក្ខជាតិដ៏ទៃដូចជាស្មៅដុះផ្ដេសផ្ដាស។
៦. កម្ចាត់សត្វល្អិតមួយចំនួន៖ ជួយការពារមូស រុយ និងសត្វល្អិតដទៃ
៧. គ្រឿងចម្អិនម្ហូប៖ ជាគ្រឿងផ្សំចម្បងក្នុងការចម្អិនម្ហូបនៅអាស៊ី និងអាចដាំជាទឹកតែ។ ស្លឹកចាស់ៗ ប្រើជាគ្រឿងលម្អម្ហូប។
៨. ឱសថធម្មជាតិ៖ ទឹកចម្រាញ់ពីស្លឹកគ្រៃ ព្យាបាលជម្ងឺប្រព័ន្ធរំលាយអាហារ និងគ្រុនក្ដៅសម្រាប់កុមារ។ រីឯប្រេងចម្រាញ់ពីស្លឹកគ្រៃ អាចព្យាបាលស្រែង ដំបៅ និងកាត់បន្ថយការឈឺសន្លាក់។
៩. គ្រឿងសម្អាតគេហដ្ឋានបែបធម្មជាតិ៖ ជាតិប្រេងរបស់ស្លឹកគ្រៃ អាចកម្ចាត់បាក់តេរីបាន ឬសម្អាតផ្នែកផ្សេងៗនៃគេហដ្ឋាន។
១០. ផលិតផលថែសម្រស់ធម្មជាតិ៖ ស្លឹកគ្រៃ អាចផ្សំជាគ្រឿងថែសម្រស់ និងផលិតផលសម្អាតស្បែក ដូចជាសាប៊ូដុសខ្លួនជាដើម។

ប្រភព៖ Rural Sprout

ads banner