ការនាំចេញផលិតផលកៅស៊ូកម្ពុជាក្នុងឆ្នាំ2020 ទទួលបានចំណូលជិត 479 លានដុល្លារអាមេរិក

ភ្នំពេញ ៖ នៅក្នុងឆ្នាំ2020 កន្លងទៅនេះ សម្រាប់តែផ្នែកផលិកម្មកៅស៊ូ កម្ពុជាបានធ្វើការនាំចេញក្នុងបរិមាណសរុបចំនួន 340,000 តោន ដែលមានតម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478 ,660,000 ដុល្លារអាមេរិក។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានដាំកៅស៊ូនៅលើផ្ទៃដីដាំដុះចំនួន 401,914 ហិកតា ក្នុងនេះមាន ៖1-កៅស៊ូឧស្សាហកម្មចំនួន 240,811 ហិកតា ស្មើនឹង 60% ។ 2-កៅស៊ូគ្រួសារចំនួន 161,103 ហិកតា ស្មើនឹង40%។ នៅក្នុងនោះផ្ទៃដីចៀរជ័រចំនួន 290,013 ហិកតាស្មើនឹង 72% នៃផ្ទៃដីដាំដុះកៅស៊ូសរុប ដែលទិន្នផលជាមធ្យមមានចំនួន 1,207 តោនក្នុងមួយហិកតា និងមានបរិមាណផលសរុបចំនួន 350,000 តោន។ 

ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញទៀតថា តម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478,660,000 ដុល្លារអាមេរិក។ ក្នុងនោះតម្លៃសរុបនៃផលិតជ័រកៅស៊ូចំនួន 472, 500,000 ដុល្លារអាមេរិក និងតម្លៃសរុបនៃដើមកៅស៊ូចំនួន 6,160,000 ដុល្លារអាមេរិក។ 

សម្រាប់ផ្ទៃដីសម្អាតដើមកៅស៊ូឆ្នាំ2020 ចំនួន 1,760 ហិកតា រីឯតម្លៃដើមកៅស៊ូក្នុងមួយហិកតាចំនួន 3,500 ដុល្លារអាមេរិក។ ចំណែកតម្លៃសរុបនៃការនាំចេញផលិតផលកៅស៊ូចំនួន 482,760,000 ដុល្លារអាមេរិក។

ឯកឧត្តម វេង សាខុនក៏បានឱ្យដឹងដែរថា តម្លៃនៃការនាំចេញជាមធ្យមប្រចាំឆ្នាំចំនួន 1350 ដុល្លារអាមេរិកក្នុងមួយតោន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូចំនួន 23,760,000 ដុល្លារអាមេរិក ក្នុងនោះតម្លៃឈើកៅស៊ូចំនួន 150 ដុល្លារអាមេរិក ក្នុងមួយម៉ែត្រត្រីគុណ ដែលមានបរិមាណឈើកៅស៊ូចំនួន 158,400 ម៉ែត្រត្រីគុណ។

សូមរំលឹកផងដែរថា កាលពីឆ្នាំ2019 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 30 ម៉ឺនតោន ទទួលបានចំណូលជិត400 លានដុល្លារ ។ ជ័រកៅស៊ូរបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner