សហរដ្ឋអាមេរិកដាក់បញ្ចូលគុយបាទៅក្នុងបញ្ជីឈ្មោះប្រទេសគាំទ្រភេរវកម្មឡើងវិញ (Video)
អាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ ដាក់បញ្ចូលគុយបា ទៅក្នុងបញ្ជីខ្មៅប្រទេសគាំទ្រភេរវកម្មឡើងវិញ ដែលប្រការនេះត្រូវបានគេមើលឃើញថា ដើម្បីបង្កឧបសគ្គដល់នយោបាយការទូត នៃរដ្ឋបាលរបស់ប្រធានា ធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ និយាយថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រជាជនគុយបា ដែលចង់បានរដ្ឋាភិបាលប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស សេរីភាព និងសាសនា ហើយថា ការសម្រេចចិត្តបែបនេះរបស់សហរដ្ឋអាមេរិក គឺដោយ សារគុយបាគាំទ្រក្រុមឧទ្ទាមក្នុងប្រទេសកូឡុំប៊ី ដែលមានទំនាក់ទំនងជាមួយវេណេស៊ុយអេឡា ។
សូមរំលឹកផងដែរថា រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានដកគុយបាចេញពីបញ្ជីខ្មៅនៃប្រទេសគាំទ្រភេរវកម្មកាលពីឆ្នាំ២០១៥ ក្នុងគោលបំណងស្ដារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ ៕


