ថៃឆ្លងកូវីដ១៩ក្នុងសហគមន៍ថ្មីៗ ជិត៣០០នាក់ទៀត នៅថ្ងៃទី១២ មករានេះ
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃទី១២ មករា ២០២១នេះ ប្រទេសថៃបានប្រកាសពីការឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ១៩ ថ្មីៗចំនួន ២៧៨នាក់ទៀត និងមាននាំចូល៩ករណីទៀត សរុបថ្ងៃនេះរកឃើញ ២៨៧នាក់។
ចំនួននេះធ្វើឲ្យថៃមានអ្នកកើតជំងឺកូវីដ១៩ កើនដល់១០៨៣៤នាក់ហើយ ចាប់តាំងពីខែមករា ២០២០មក។
ថ្ងៃនេះ ពុំមានករណីស្លាប់ថ្មីទេ ធ្វើឲ្យអ្នកស្លាប់នៅតែមានចំនួន៦៧នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ