លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ភែ​ន​ ​ជួប​ពិភាក្សាគ្នា​ក្នុង​សេតវិមាន​ ​ខណៈ​បក្ស​ប្រជាធិបតេយ្យ​នឹង​បោះឆ្នោត​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ (Video)

​អាមេរិក​៖​ ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​និយាយ​ថា​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ​ ​បាន​ជួប​ពិភាក្សាគ្នា​ក្នុង​សេតវិមាន​ ​ខណៈ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​កំពុង​ដាក់​សម្ពាធ​អោយ​លោក​ ភែ​ន​ ​ចូលរួម​ក្នុង​ការ​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្មាន​បំណង​លាលែង​ពី​តំណែង​ប្រធានាធិបតី​ ​នៅមុន​ពេល​លោក​ត្រូវ​ផុត​អាណត្តិ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នោះ​ទេ​ ​ខណៈ​លោក​ ភែ​ន​ ​វិញ​ក៏​គ្មាន​បំណង​ចូលរួម​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​ ​តាមរយៈ​ការប្រកាស​ថា​ ​ប្រ​ធា​ ​នា​ធិ​ប​តី​រូប​នេះ​អសមត្ថភាព​ ​តាម​ការ​ស្នើសុំ​របស់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​នោះ​ដែរ​ ​។​

កិច្ចប្រជុំ​រវាង​លោក​ ​ត្រាំ​ ​និង​លោក​ ភែ​ន​ ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​សមាជិក​សភាតំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ ​នឹង​ធ្វើ​ការបោះឆ្នោត​មួយ​ ​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ​ ​លើ​ដំណោះស្រាយ​មួយ​ ​ដែល​នឹង​ស្នើ​ឱ្យ​លោក​ ​ម៉ៃ​ ភែ​ន​ ​យក​ច្បាប់​វិសោធនកម្ម​ទី​២​៥​មក​ប្រើ​ ​ដើម្បី​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​ ​ហើយ​លោកស្រី​ ផេ​ឡូ​ស៊ី​ ​នឹង​ទុក​ពេល​២​៤​ម៉ោង​រង់ចាំ​ចម្លើយ​ពី​លោក​ ភែ​ន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner