យើងតែងតែមើលរំលងនូវអ្វីដែលយើងមាន
អត្ថបទដោយ៖
AMS OneMinute
ពេលយើងកំពុងរស់នៅក្នុងសន្តិភាព យើងហាក់មើលរំលងលើតម្លៃសន្តិភាព។ ទាល់តែពេលចលាចល អស្ថិរភាព ទើបយើងភ្ញាក់រឭកពីសារៈសំខាន់នៃសន្តិភាព។
ដូចគ្នាដែរ យើងហាក់មើលរំលងអុកស៊ីហ្ស៊ែនដែលយើងដកដង្ហើមចូលរាល់ថ្ងៃ។ ទាល់តែពេលយើងពាក់ម៉ាសក្នុងពេលមានជម្ងឺកូវីដ១៩ ទើបយើងភ្ញាក់រឭកពីសារៈសំខាន់នៃការដកដង្ហើមអុកស៊ីហ្ស៊ែនបរិសុទ្ធដោយគ្មានរបាំងរាំងស្ទះ។
ស៊ឹម វីរៈ