ឥណ្ឌូនេស៊ី៖ ធ្លាក់យន្តហោះបាន១ថ្ងៃ មានបាក់ដីស្លាប់មនុស្ស១៣នាក់ បាត់ខ្លួនរាប់សិបនាក់ទៀត
បន្ទាប់ពីមានករណីធ្លាក់យន្តហោះ១គ្រឿង ផ្ទុកមនុស្សជាង៦០នាក់ នៅប្រទេសឥណ្ឌូនេស៊ី បានមួយថ្ងៃ ក៏ស្រាប់តែមានករណីបាក់ដីចំនួន២លើក បណ្តាលឲ្យស្លាប់មនុស្ស១៣នាក់ បាត់ខ្លួន២៦នាក់ផ្សេងទៀត ក្នុងប្រទេសមួយនេះទៀត។
អាជ្ញាធរកំពុងព្យាយាមរុករកអ្នកបាត់ខ្លួន ក្នុងករណីបាក់ដីផ្ទួនៗគ្នា នៅក្នុងភូមិមួយនៃខេត្ត West Java កាលពីចុងសប្តាហ៍ នេះបើតាមការការបញ្ជាក់របស់មន្ត្រីនៅថ្ងៃអង្គារ៍ទី១២ មករា ២០២១នេះ។ បំណាក់ដីនេះកើនឡើងក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ។
រម្លឹកដែរថា យន្ដហោះ Boeing 737-500 ដឹកមនុស្សសរុប ៦២នាក់ ក្នុងនោះរួមមានអ្នកដំណើរ ៥០នាក់ និងក្រុមការងារអាកាសយានិក ១២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជា្វ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ៤នាទីបន្ទាប់ពីហោះចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាកាតា៕
