ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​សំដៅ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ ​Co​v​i​d​-19 (Video)

ម៉ាឡេស៊ី​៖​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ព្រះចៅ​ ស៊ុ​ល​តង់​ ​អាប់​ឌុ​ល​ឡាហ៍ ​បាន​ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ចូលក្នុង​គ្រា​មានអាសន្ន​ ​ដើម្បី​ព្យាយាម​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​ ​ចេញពី​ព្រះបរមរាជវាំង​ម៉ាឡេស៊ី​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ការ​សម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ ​កើតមានឡើង​ក្រោយ​ទ្រង់​បាន​ជួប​ជាមួយ​នាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​ ​លោក​ មូហ៍​យី​ដ​ទី​ន​ ​យ៉ា​ស​ស៊ី​ន​ ​នៅ​វិមាន​ជាតិ​ក្នុង​ថ្ងៃចន្ទ​នេះ​ ​និង​បន្ទាប់ពី​លោកនាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​បាន​ប្រកាស​ដាក់​ចេញ​ចាត់វិធានការ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ​ ​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​តទៅ​ ​ដើម្បី​ទប់​ស្កាត់​ ​CO​V​I​D​-19 ​។​

បើ​តាម​សេចក្ដីថ្លែង​ការណ៍​ចេញពី​ព្រះបរមរាជវាំង​ម៉ាឡេស៊ី​ ​ការ​ប្រទេស​ដាក់​ក្នុង​គ្រាអាសន្ន​ខាងលើ​នេះ​ ​នឹង​មាន​សុពលភាព​រហូតដល់​ថ្ងៃ​ទី​០​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ឬក៏​អាច​លឿន​ជាង​នេះ​ ​អាស្រ័យ​ទៅលើ​ស្ថានភាព​ ​CO​V​I​D​-19 ​។​ ​ជាមួយគ្នា​នេះ​ ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ក៏បាន​ស្នើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​រក្សា​ភាព​ស្ងៀមស្ងាត់​ ​និង​អត់ធ្មត់​ផង​ដែរ​ ​កំឡុង​ការ​អនុវត្ត​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner