វៀតណាមមានធ្លាក់ព្រិល នៅតំបន់ខ្ពង់រាបភាគខាងជើង
អត្ថបទដោយ៖
លន់ សារ៉ាត
តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសវៀតណាម រួមទាំងទីប្រជុំជន Sa Paផងដែរ មានការធ្លាក់ព្រិលយ៉ាងក្រាស់កំពុងគ្របដណ្តប់លើតំបន់នេះធ្វើឲ្យប្រជាជនវៀតណាមជាច្រើននាក់ កំពុងសម្រុកទៅលេងតំបន់នោះ នេះបើតាមការចេញផ្សាយរបស់ VN Express នាថ្ងៃទី១១ មករា ២០២១។
ព្រិលបានគ្របដណ្តប់ភ្នំ O Quy Ho ក្នុងខេត្ត Lai Chau និងទីប្រជុំជន Sa Pa ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមក្នុងខេត្ត Lao Cai ចាប់តាំងពីយប់ថ្ងៃអាទិត្យមក៕


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ