ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

ក្រសួងទេសសចរណ៍នៅថ្ងៃ១២មករាឆ្នាំ២០២១ បានប្រកាសថា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ស្ដីពីការផ្ដល់ចំណាច់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ទី Saint Kitts និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ូស្សែល។

ក្រសួងទេសចរណ៍បានបន្តថា កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ១លើ១ ដែលជាពិន្ទុខ្ពស់ជាងគេបំផុតនៃការធ្វើចំណាត់ថ្នាក់ ក្នុងចំណោម១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ ដែលមានពិន្ទុ០,៩៩។ ដោយសារមានការគ្រប់គ្រងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទ្សនា ទោះបីជានៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជមងឺកូវីដ-១៩។

ចំណាត់ថ្នាក់នោះ ជាមោទនភាពជាតិមួយផ្សេងទៀតរបស់ប្រទេសកម្ពុជ និងជាឱកាសល្អក្នុងការផ្សព្វផ្សាយកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។ ក្រសួងទេសចរណ៍បានសម្ដែងការអបអរសាទរចំពោះការជាបា់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា។

ក្រសួងទេសចរណ៍ក៏បបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាធារណជន និងប្រពន្ធ័ផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងនោះដល់ដៃគូពាក់ពន្ធ័ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner