​អនុ​ប្រធានាធិបតី​អាមេរិក​ទាត់ចោល​ការ​អំពាវនាវ​អោយ​ប្រើ​វិសោធនកម្ម​លើក​ទី​២​៥​ ​ដើម្បី​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង (Video)

អាមេរិក​៖​ ​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ធ្វើការ​ច្រានចោល​ការ​អំពាវនាវ​អោយ​ប្រើ​វិសោធនកម្ម​ទី​ ​២​៥​ ​មក​ប្រើ​ ​ដើម្បី​ដក​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

នៅ​ក្នុង​លិខិត​មួយ​ដែល​នៅ​ល្ងាច​ថ្ងៃ​ ​អង្គារ​ ​ស​ប្តាហ៍​នេះ​ ​ផ្ញើ​ទៅកាន់​ប្រធាន​សភា​អាមេរិក​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​នោះ​ ​អនុ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​យន្ត​ការ​នេះ​មិនគួរ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​ ​នៃ​កា​រដាក់​ទណ្ឌ​ ​កម្ម​ ​ឬ​ការ​ដណ្តើម​អំណាច​ឡើយ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ភែ​ន​ ​បាន​លើកទឹកចិត្ត​សភា​អោយ​ជៀសវាង​សកម្មភាព​នានា​ ​ដែល​ធ្វើ​អោយ​បែកបាក់​ ​និង​ ​បំប៉ោង​ស្ថានការណ៍​ ​ហើយ​ត្រូវ​ផ្តោត​លើ​ការ​ធ្វើ​អោយ​រលូន​នូវ​ដំណើរការ​ផ្ទេរ​អំណាច​ទៅ​អោយ​រដ្ឋបាល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​។​

ទោះជាយ៉ាងណាក៏ដោយ​ ​លោកស្រី​ ​ផែល​ឡូ​ស៊ី​ ​បាន​និយាយ​ថា​ ​ប្រសិនបើ​លោក​ ភែ​ន​ ​បដិសេធ​ប្រើប្រាស់​ការ​ធ្វើ​វិសោធនកម្ម​ទី​២​៥​នេះ​ ​សភា​នឹង​ចាប់ផ្តើម​ដំណើរការ​ប្តឹង​ចោទប្រកាន់​គាត់​ ​ខណៈ​សមាជិក​បក្ស​សាធារណរដ្ឋ​ចំនួន​០​៣​រូប​បាន​និយាយ​រួច​ទៅ​ហើយ​ថា​ ​ពួកគេ​នឹង​បោះឆ្នោត​គាំទ្រ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner