ភ្នំយាយសំ ស្ថិតនៅភូមិយាយសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ

អត្ថបទដោយ៖
AMS OneMinute

មានរឿងច្រើនពាក់ព័ន្ធនឹងបារមីនៅភ្នំយាយសំ។ នៅលើទីតាំងគ្រឹះប្រាសាទ ទាហ៊ានខ្មែរក្រហមបានយកគ្រឿងចក្រអិចទៅកាយដើម្បីកសាងទីតាំងកាំភ្លើងធំ។

បច្ចុប្បន្ន លើទួលមាន រៀបថ្មបន្តុបលើគ្នាជាខឿន មានអាស្រមតម្កល់រូបសំណាកព្រះមាតា មានស្រះទឹកមួយនៅជិតនោះដែលរីងបាត់ទៅហើយ មានផ្ទាំងថ្មធំៗផុសដោយធម្មជាតិដែល មានរូបរាងដូចសត្វនាគ និង មានល្អាងច្រើនដែលទាមទារការសិក្សាបន្ថែម។

គេអាចមើលឃើញទិដ្ឋភាពក្រុងប៉ោយប៉ែតពីលើភ្នំនេះបាន ហើយនៅជើងភ្នំ ពលរដ្ឋធ្លាប់បានកាយដីឃើញវត្ថុបុរាណទៀតផង។

ប្រភព ៖ បេតិកភណ្ឌប្រចាំថ្ងៃ

ads banner