បងប្អូនប្រុសលោក ចច ហ្វ្លយដ៍ ជំរុញឲ្យចាប់ខ្លួនប៉ូលិសអាម៉េរិក៣នាក់ទៀត ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់

សហរដ្ឋអាម៉េរិក៖ បងប្អូនប្រុសរបស់លោក ចច ហ្វ្លយ៍ គឺលោក ភីលឡុននីសហ្វ្លយដ៍ នៅថ្ងៃអាទិត្យម្សិលមិញ ទាមទារឲ្យចាប់ខ្លួនប៉ូលិស៣នាក់ទៀត ដែលជាប់ទាក់ទិនក្នុងការស្លាប់របស់លោក ចច ហ្វ្លយដ៍ ដើម្បីមកទទួលទោសតាមច្បាប់ នេះបើតាមកាសែត CNN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។

ឆ្លើយតបនឹងការអំពាវនាវខាងលើនេះរបស់បងប្អូនប្រុសលោក ចច ហ្វ្លយ៍ មេបញ្ជាការប៉ូលិសនៃទីក្រុងមីននាផូលីស លោក មេដារៀ អារ៉ាដុនដូ បាននិយាយថា ការនៅស្ងៀម ឬមិនជួយឃាត់ ចំពោះខ្ញុំផ្ទាល់គឺមានន័យថា អ្នកឯងក៏បានចូលរួមធ្វើទង្វើនោះដែរ ។ ​លោកសង្កត់ធ្ងន់ថា ទាក់ទងការចាប់ខ្លួន និងចោទប្រកាន់ គឺការសម្រេចចិត្តរឿងទាំងនេះ នឹងអាស្រ័យទៅលើខាងការិយាល័យរដ្ឋអាជ្ញា ។

សូមបញ្ជាក់ថា ក្នុងចំណោមមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក ចច ហ្វ្លយ៍ គឺម្នាក់ឈ្មោះ ឌើរ៉េក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់កលោក ហ្វ្លយ៍ រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរថាពិបាកដង្ហើមយ៉ាងណាក៏ដោយ នោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា ហើយលោក ឆូវីន នឹងត្រូវឡើងតុលាការនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner