ក្លិបអ្នកមានដែលតែងតែប្រមូលកញ្ចុំផ្កាយស្តេចសរ Real Madrid មិនចំណាយលុយទិញកីឡាករថ្មីទេ

អត្ថបទដោយ៖
Kien Sereyvuth

ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុដោយសារ Covid-19 ក្រុមស្តេចសរ Real Madrid  ទំនងមិនចំណាយប្រាក់ ដើម្បីទិញកញ្ចុំផ្កាយ មកពង្រឹងក្រុមនៅរដូវក្ដៅខាងមុខទេ។

Covid-19 បានធ្វើឱ្យក្រុម Real Madrid ក៏ដូចជាក្លឹបដទៃទៀតខាតបង់ជាច្រើន ព្រោះមិនមានការប្រកួត ហើយផ្អាកគ្រប់សកម្មភាពទាំងអស់ ។ ចំណេកឯការវិលត្រលប់លីគមកវិញនៅថ្ងៃទី១១ ខែមិថុនាខាងមុខនេះ គឺតម្រូវឱ្យក្លិបទាំងអស់លេងទាំងគ្មានអ្នកគាំទ្រចូលទស្សនា ដូច្នេះធ្វើអោយគ្មានចំណូលទាំងការប្រកួត និងកាលក់សំបុត្រទើបក្លិប Real Madrid ទំនងជាមិនចំណាយប្រាក់ ដើម្បីទិញកីឡាករថ្មីនោះទេ ។

តែពួកគេអាចនឹងរក្សាប្រាក់ ត្រៀមបើកប្រាក់ឈ្នួលឱ្យកីឡាករដែលមានស្រាប់វិញ ជាជាងចំណាយលុយទិញកីឡាករថ្មី។
សូមបញ្ជាក់ថា ដោយសារ Covid-19 ក្រុមស្តេចសរ Real Madrid  អាចនឹងប្រើយុវជនឆ្នើមៗរបស់ Real Madrid ជាច្រើនកំពុងដាក់ឱ្យគេខ្ចីជើង នៅរដូវកាលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner