ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអាម៉េរិកពីរនាក់ ជោគជ័យក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ហើយ

សហរដ្ឋអាម៉េរិក៖ ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអង្គការ NASA ចំនួនពីររូបគឺលោក Bon Behnken និង លោក Doug Hurle បានទទួលជោគជ័យហើយ ក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

យានអវកាស Crew Dragon ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអវកាស SpaceX និងអង្គការ NASA ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន Kennedy Space Center រដ្ឋផ្លរីដា ដោយជោគជ័យកាលពីវេលាម៉ោង ៣៖២២នាទីរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ។

បេសកកម្មខាងលើនេះ គឺស្ថិតនៅក្នុងតំណាក់កាលសាកល្បងលើកទី២ (Demo-2 test flight) ។ នៅក្នុងយាន Crew Dragon អវកាសយានិក NASA ទាំងពីររូបដែលកំពុងកសាងប្រវត្តិសាស្ត្រថ្មី ក៏បានធ្វើការ Live Video ដោយផ្ទាល់ចេញពីយាន SpaceX នោះផងដែរ ដើម្បីស្វាគមន៍ដល់មនុស្សរាប់លាននាក់ ដែលកំពុងតាមដាននៅលើផែនដី ជាពិសេសនៅទឹកដីសហរដ្ឋអាម៉េរិក ។

សូមជម្រាបថា នេះជាបេសកកម្មលើកដំបូងបំផុតជាប្រវត្តិសាស្ត្រ ដែលអាមេរិកអាចមានយានបាញ់ចេញពីទឹកដីរបស់ខ្លួនឡើងទៅកាន់ទីអវកាស បន្ទាប់ពីកម្មវិធី Space Shuttle របស់អង្គការ NASA ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០១១៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner