រថយន្តហុីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ បាក់បង្គោលភ្លើង១ដើម

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តហុីយ៉ាន់ដាយ១គ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើង១ដើម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៥៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហុីយ៉ានដាយ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-4618 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានគេចពីរថយន្ត១គ្រឿង ដែលចតនៅចិញ្ចេីមផ្លូវ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកឡើងខឿនពុះចែកទ្រូងផ្លូវ រួចក៏បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម រួមជាមួយស្លាក់ប៉ាណូ១ផ្ទាំង បណ្ដាលឲ្យបាក់ដួលរាបដល់ដី។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃ ហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner