​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​យក​ឱកាស​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់​ខ្លួន​ ​អំពាវនាវអោយ​សហរដ្ឋអាមេរិក​មាន​ឯកភាពជាតិ​ឡើងវិញ (Video)

​អាមេរិក​៖​ ​ទីប្រឹក្សា​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​យល់ឃើញ​ថា​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​យក​ឱកាស​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធានា​ ធិ​ប​តី​ទី​៤​៦​របស់​សហរដ្ឋអាមេរិក​ ​ដើម្បី​អំពាវនាវ​អោយ​ប្រជាជន​អាមេរិក​មាន​ឯកភាពជាតិ​គ្នា​ឡើងវិញ​ ​។​

បើ​តាម​លោក​ ខូ​ឌី​ ខី​ន​ណាន់​ ​ដែល​ជា​អតីតប្រធាន​តែង​សុន្ទរកថា​សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ស្ថានភាព​បច្ចុប្បន្ន​ដែល​លោក​ ​បៃ​ដិ​ន​ ​កំពុង​ប្រឈម​មុខ​គឺ​ពិតជា​អាក្រក់​បំផុត​… ​ប៉ុន្តែ​លោក​ជឿ​ថា​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​ ​ក្លាយ​ជា​ប្រធានាធិបតី​ដ៏​ល្អ​ម្នាក់​សម្រាប់​ពេលវេលា​នេះ​ ​ពីព្រោះ​លោក​​​មាន​គោល​នយោបាយ​ផ្ទាល់ខ្លួន​ ​និង​មិនមែន​ជា​មនុស្ស​និយាយ​បំភ្លៃ​ការពិត​ ​។​

​សូម​ជម្រាប​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​ហើយ​បច្ចុប្បន្ននេះ​ ​វិបត្តិ​ ​CO​V​I​D​-19 ​ភាព​បាត់បង់​ការងារ​ធ្វើ​ ​និង​ការ​បែកបាក់​យ៉ាង​ជ្រៅ​នៅក្នុងចំណោម​អ្នកនយោបាយ​ ​និង​ប្រជាជន​អាមេរិក​ ​ជា​បញ្ហា​ប្រឈម​ជា​អាទិភាព​ដែល​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​ដោះស្រាយ​ ​៕​
​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner