ឧកញ៉ា ឌួង ឆាយ និងភរិយា ចុះទៅមន្ទីរពេទ្យកុមារជាតិ ដេីម្បីពិនិត្យ និងឧបត្ថម្ភលេីក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវស្ត្រីជនដៃដល់អារមុខ និងដៃ រងរបួសធ្ងន់
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថា កុមារីរងគ្រោះអាយុ៥ឆ្នាំ ត្រូវបានស្ត្រីជនដៃដល់ម្នាក់យកកាំបិតអារដៃ និងផ្ទៃមុខ បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកឧកញ្ញ៉ា ឌួង ឆាយ រួមជាមួយភរិយា បានអញ្ចេីញចុះទៅដល់មន្ទីរពេទ្យ ដេីម្បីជួយឧបត្ថម្ភ ថវិកា និងលេីកទឹកចិត្តដល់ក្រុមគ្រួសារកុមារីរងគ្រោះ។
ក្នុងបន្ទប់សម្រាកព្យាបាល កុមារីរងគ្រោះ នៃមន្ទីរពេទ្យកុមារជាតិ ខាងលេី លោកឧកញ្ញ៉ា ឌួង ឆាយ និងភរិយា បានឃេីញទុកធុរៈរបស់កុមារី កុមារា ពីរក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលគ្រែក្បែរគ្នា ដោយបានឧបត្ថម្ភថវិការមួយចំនួនសម្រាប់ជួយក្នុងបន្ទុកផងដែរ។
នៅចំពោះមុខអ្នកសារព័ត៌មាន លោកឧកញ្ញ៉ា ឌួង ឆាយ បានប្រាប់ឲ្យដឹងដែរថា កុមារដូចជាក្រដាស ស មួយផ្ទាំង មិនគួរអ្នកបង្កប្រេីអំពេីហិង្សាលេីកុមារ ដែលជាអំពេីខុសច្បាប់លេីកុមារ។ ហេីយរូបលោកក៏មានទឹកចិត្តជួយចេញថ្លៃព្យាបាល ទាំងស្រុង នៅក្នុង ស្រុក និងក្រៅប្រទេសថែមទៀត ផង ។
គួរបញ្ចាក់ថា ស្រ្តីម្នាក់ជាជនសង្ស័យ បានខឹងក្មេងស្រីរងគ្រោះ ព្រោះតែយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។ បច្ចុប្បន្ន ស្ត្រីជនដៃដល់ខាងលេី ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំអនុវត្តន៍តាមនីតិវិធីនាពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា
