ពលរដ្ឋខែ្មរជាង២០០នាក់ដែលកំពុងរងការលំបបាកដោយសារវិបត្តិជំងឺកូវីដ-១៩នៅប្រទេសថៃ បានទទួលអំនោយពីស្ថានទូតខ្មែរ

តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃ២៦មករាឆ្នាំ២០២១ បានសហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតពលករ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ ត្រីខ ទឹកត្រី ប្រេងឆា អំបិល ម៉ាស់ ពងមាន់ និងទឹកសុទ្ធដល់ពលករខ្មែរធ្វើការសំណង់ រងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប្រមាណជាង ២០០នាក់ ស្ថិតនៅបរិវេណ Mega Bangna ដែលស្ថិតនៅព្រំប្រទល់រវាងស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន និងខណ្ឌបាងណា ទីក្រុងបាងកក។

យោងតាមព័ត៌មាន ប្រទេសថៃនៅថ្ងៃ២៦មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៥៩នាក់។ គិតមកដល់ថ្ងៃ២៦មករាឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងសរុបប្រមាណ១ម៉ឺន៤ពាន់៦៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១ម៉ឺន៨៩២នាក់ , កំពុងសម្រាកព្យាបាល ៣ពាន់៦៧៩នាក់ និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៧៥នាក់៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner