រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋានជួសជុល ស្ពានព្រះមុនីវង្សចាស់

រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹង អនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និង អ៊ុតកៅស៊ូ តួស្ពាន ចាប់ពី ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ តទៅ ។

អាស្រ័យដូចបានជម្រាបជូន ដំណឹងខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ នៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ ដោយក្តី អនុគ្រោះ ។

ស្ពានព្រះមុនីវង្ស គឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក។ ស្ពាននេះតភ្ជាប់ច្រាំងខាងលិច ដែលជាចុង បញ្ចប់នៃផ្លូវជាតិ លេខ ២ ឆ្លងកាត់ ទន្លេបាសាក់ទៅកាន់ច្រាំងខាងកើត ដែលមានផ្លូវជាតិ លេខ១ ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេស ទៅកាន់ ប្រទេស វៀតណាម ។

ស្ពានព្រះមុនីវង្ស ពីមុនដែលប្រជារាស្ត្រខ្មែរយើងសម័យមុន ហៅថាឈ្មោះ ស្ពានជ្រោយអោក បានកសាងពីឆ្នាំ១៩២៨ លុះមកដល់ឆ្នាំ១៩៦៤ មានការទ្រុឌទ្រោមយ៉ាងខ្លាំង ។ ស្ពានត្រូវសាងសង់ជាថ្មីឡើងវិញ រួចប្រារព្ធធ្វើពិធីសម្ពោធ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ១៩៦៦ ។ ស្ពានព្រះមុនីវង្សចាស់នេះមានអាយុកាលជាង៩០ឆ្នាំហើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner