​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជី​ន​ពីង​ ​ព្រមាន​ប្រឆាំង​នឹង​ការ​ចាប់ផ្តើម​ “​សង្គ្រាមត្រជាក់​ថ្មី​”

​ចិន​៖​ ​អំឡុង​ពេល​ថ្លែងសុន្ទរកថា​តាម​វីដេអូ​ ​ក្នុង​ព្រឹត្តិការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជី​ន​ពីង​ ​បាន​ព្រមាន​មេដឹកនាំ​ផ្នែក​នយោបាយ​ ​និង​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក​ ​អំពី​ការ​ប្រឆាំង​នឹង​ការ​ចាប់ផ្តើម​ “​ស​ង្រ្គា​ម​ត្រជាក់​ថ្មី​” ​។​

ការព្រមាន​របស់​លោក​ ​ស៊ី​ ​គឺ​ប្រឆាំង​នឹង​ “​ស​ង្រ្គា​ម​ត្រជាក់​ថ្មី​” ​ដែល​រួម​ទាំង​ការ​គំរាមកំហែង​ដល់​អ្នកដទៃ​ ​និង​ការ​ដាក់ទណ្ឌកម្ម​ដោយចេតនា​ ​បាន​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កើន​ឡើងជា​មួយ​សហរដ្ឋអាមេរិក​ ​ខណៈ​អតីត​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រកាន់​ជំហរ​ប្រឈម​នឹង​ទីក្រុង​ប៉េកាំង​ ​។​

នា​ឱកាស​នោះ​ដែរ​ ​ប្រធានាធិបតី​ចិន​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ ​ហើយ​ថា​ ​វា​មិន​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកណាម្នាក់​ ​ក្នុង​ការ​ប្រើ​ជំងឺរាតត្បាត​ជា​លេស​ ​ដើម្បី​បញ្ច្រាស​សកល​ភា​វូប​នី​យ​កម្ម​នោះ​ទេ​ ​ហើយ​វា​កំពុង​ឆ្ពោះទៅ​រក​ភាព​ឯកោ​ ​និង​ការ​ដួល​រលំ​… ​បញ្ហា​ដែល​ពិភពលោក​កំពុង​ប្រឈម​គឺ​សាំញ៉ាំ​ ​និង​ស្មុគ​ស្មាញ​ ​។​ ​ផ្លូវ​ចេញពី​ពួកវា​ ​គឺ​តាមរយៈ​ការ​លើក​ក​ម្ពស់​ពហុភាគី​និយម​ ​និង​ការ​កសាង​សហគមន៍​មួយ​ ​ដែល​មាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​ ​៕​ ​ប្រភព​៖​ N​H​K

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner