ប្រទេសថៃមានឆ្លងកូវីដ១៩ថ្មីៗ ជិត២ពាន់នាក់ ត្រឹម២ថ្ងៃ
អត្ថបទដោយ៖
លន់ សារ៉ាត
ថៃបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ជិត១ពាន់នាក់ទៀត នាថ្ងៃពុធ ទី២៧ មករា ២០២១នេះ ដោយម្សិលមិញ ក៏មានរកឃើញជិត១ពាន់នាក់ដែរ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃ CCSA បានរាយការណ៍ថា ថ្ងៃនេះមានឆ្លងថ្មី៨១៩នាក់ទៀត ក្នុងនោះ មានតែ១១នាក់ទេដែលជាករណីនាំចូល ហើយក៏មានស្លាប់មនុស្សម្នាក់ទៀតដែរ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២៦ មករា មានវិជ្ជមានកូវីដ១៩ចំនួន៩៥៩នាក់ដែរ ដោយភាគច្រើនលើសលុបជាករណីឆ្លងក្នុងសហគមន៍។
CCSA បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃពុធនេះ ថៃមានកូវីដ១៩សរុប កើនដល់១៥៤៦៥នាក់ហើយ ស្លាប់៧៦នាក់៕ ប្រភពពី The Nation
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ